ព័ត៌មាន
ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ ទូច​ អគ្គនាយករង​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ និង​ជា​អនុប្រធាន​ប្រចាំការ​នៃ​ក្រុមប្រឹក្សា​បណ្ឌិត​សភាចា​រ្យ​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​អំពី​ស្ថានភាព​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​
០៣ សីហា ២០១៧

កាលពី​ថ្ងៃ​ទី​៣​ ខែសីហា​ ឆ្នាំ​២០១៧​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ ទូច​ ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​ និង​ជា​អនុប្រធាន​ប្រចាំការ​នៃ​ក្រុមប្រឹក្សា​បណ្ឌិត​សភាចា​រ្យ​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​អំពី​ស្ថានភាព​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ដែល​ក្នុង​នោះ​រួម​មាន​៖​ ការ​កំណត់​ពិ​ដាន​អត្រា​ការ​ប្រាក់​ឥណទាន​ និង​ការ​ផ្តល់​ឥណទាន​របស់​គ្រឹះស្ថាន​ មីក្រូហិរញ្ញវត្ថុ​ ប្រកបដោយ​តម្លាភាព​ និង​ភាព​អនុគ្រោះ​ ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​។​ ឯកឧត្តម​ទេសាភិបាល​ ក៏​បាន​ថ្លែង​អំណរ​អគុណ​ចំពោះ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ ទូច​ ដែល​បាន​ចូលរួម​ចំណែក​ស្រាវជ្រាវ​លើ​បញ្ហា​មីក្រូ​រញ្ញ​វត្ថុ​ ដែល​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​អភិ​ឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​។​