ព័ត៌មាន
លោកជំទាវ នាវ ច័ន្ទថាណា ជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី
០៩ សីហា ២០១៧
០៩ សីហា ២០១៧
នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ ២០១៧ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាជាមួយលោកស្រី Janet Hyde នាយកផ្នែកទំនាក់ទំនងនៃធនាគារអភិវឌ្ឍន៍អាស៊ី និងលោក Scott Tindall ទីប្រឹក្សាជាន់ខ្ពស់ផ្នែកពិគ្រោះយោបល់ធុរកិច្ចនិងហិរញ្ញវត្ថុដែលមកបំពេញបេសកកម្មនៅកម្ពុជា ចាប់ពីថ្ងៃទី៨-៩ ខែសីហា ឆ្នាំ២០១៧ ។ គោលបំណងនៃបេសកកម្មនេះគឺដើម្បីពិភាក្សាពីវឌ្ឍនភាពនៃប្រព័ន្ធធនាគារកម្ពុជា និងទស្សនវិស័យអនាគតព្រមទាំងការពិភាក្សារពីបទបញ្ញត្តិនៃការប្រឆាំងការសម្អាតប្រាក់ ប្រតិបត្តិការសង្ស័យ និងទិសដៅអាទិភាពនៃការត្រួតពិនិត្យ។