ព័ត៌មាន
លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​បេសកកម្ម​ធនាគារពិភពលោក​
០៩ សីហា ២០១៧

នៅ​រសៀល​ថ្ងៃ​ទី​៩​ ខែសីហា​ ឆ្នាំ​២០១៧​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ទទួល​ជួប​ពិភាក្សា​ជាមួយ​លោកស្រី​ Chritina​ Que​ Orbeta​ ទីប្រឹក្សា​ផ្នែក​ប្រព័ន្ធ​ការពារ​ប្រាក់​បញ្ញើ​ និង​លោកស្រី​ Ratchada​ Anantavrasilpa​ មន្ត្រី​ជំនាញ​ជាន់ខ្ពស់​វិស័យ​ហិរញ្ញវត្ថុ​របស់​ធនាគារពិភពលោក​ ដែល​មក​បំពេញបេសកកម្ម​នៅ​កម្ពុជា​ ចាប់ពី​ថ្ងៃ​ទី​២-១១​ ខែសីហា​ ឆ្នាំ​២០១៧​ ។​ គោលបំណង​នៃ​បេសកកម្ម​គឺ​ដើម្បី​សិក្សា​អំពី​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ​ និង​លទ្ធភាព​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ការពារ​ប្រាក់​បញ្ញើ​នៅ​កម្ពុជា​ ។​