ព័ត៌មាន
សិក្ខាសាលា​ ស្តី​ពី​ ក្រប​ខណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច​សម្រាប់​កម្ពុជា​
១១ សីហា ២០១៧

​កាលពី​ថ្ងៃ​ទី​៩-១១​ ខែសីហា​ ឆ្នាំ​២០១៧​ ធនាគារជាតិ​នៃ​កម្ពុជា​ សហការ​ជាមួយ​ការិយាល័យ​ជំនួយ​បច្ចេកទេស​ប្រចាំ​ឡាវ​ មី​យ៉ា​ន​ម៉ា​ វៀតណាម​ និង​កម្ពុជា​ របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ បាន​រៀបចំ​សិក្ខាសាលា​ ស្តី​ពី​ ក្រប​ខណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច​សម្រាប់​កម្ពុជា​ នៅ​ខេត្តសៀមរាប​។​ ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​ មាន​មន្ត្រី​ជំនាញ​ ៣៥​រូប​ មក​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួងផែនការ​ លោកស្រី​ Yong​ Sarah​ Zhou​ និង​លោក​ Javier​ Arze​ Del​ Granado​។​ សិក្ខាសាលា​បាន​ពិភាក្សា​ពី​វឌ្ឍនភាព​និង​ទស្សនវិស័យ​តាម​វិស័យ​នីមួយៗ​ (​វិស័យ​រូប​វន្ត​ ក្រៅប្រទេស​ រូបិយ​វត្ថុ​ និង​សារពើពន្ធ​)​ ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​តាមដាន​និង​វាយតម្លៃ​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​ជា​រួម​ ដែល​ជា​ធាតុ​ចូល​ដ៏​សំខាន់​ក្នុង​ការ​រៀបចំ​គោលនយោបាយ​។​ សិក្ខាសាលា​ក៏​បាន​ផ្តល់​ឱកាស​ដល់​មន្ត្រី​ជំនាញ​វិភាគ​លើ​សេណា​រី​យ៉ូ​នានា​ ដូច​ជា​ ការ​ប្រែប្រួល​ការ​នាំ​ចេញ​ និង​លំហូរ​ចូល​វិនិយោគ​ផ្ទាល់​បរទេស​ ជាដើម​ និង​ការ​ប្រើប្រាស់​គោលនយោបាយ​ចម្បងៗ​សម្រាប់​រក្សា​កំណើន​និង​ម៉ាក្រូសេដ្ឋកិច្ច​។​