ព័ត៌មាន
លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ បានអញ្ជើញចូលរួមបើកសិក្ខាសាលាស្តីពី "ការរៀបចំផែនការសម្រាប់អនុវត្តអភិបាលកិច្ចសាជីវកម្មសម្រាប់ស្ថាប័នហិរញ្ញវត្ថុ"
១៤ សីហា ២០១៧
១៤ សីហា ២០១៧
នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមបើកសិក្ខាសាលាស្តីពី "ការរៀបចំផែនការសម្រាប់អនុវត្តអភិបាលកិច្ចសាជីវកម្មសម្រាប់ស្ថាប័នហិរញ្ញវត្ថុ" នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ភ្នំពេញ។ សិក្ខាសាលានេះ សហការរៀបចំដោយធនាគារជាតិនៃកម្ពុជា និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក្នុងគោលបំណងពង្រឹងអភិបាលកិច្ចល្អរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុប្រកបដោយចីរភាព ។