ព័ត៌មាន
ជំនួបចែករំលែកបទពិសោធន៍ការងាររវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលឡាវ
២៨ សីហា ២០១៧
២៨ សីហា ២០១៧
នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានទទួលស្វាគមន៍គណៈប្រតិភូធនាគារកណ្តាលឡាវ ដែលដឹកនាំដោយលោកស្រី Khoundy CHANTHACHAK អគ្គនាយករងនៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃធនាគារកណ្តាលឡាវ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី២៧ ដល់ ៣១ ខែសីហា ឆ្នាំ២០១៧។ ទស្សនកិច្ចសិក្សានេះ មានគោលបំណងផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍លើការងារកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងពង្រឹងបន្ថែមនូវទំនាក់ទំនងល្អរវាងធនាគារកណ្តាលទាំងពីរ។