ព័ត៌មាន
លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ធ្វើ​បទ​បង្ហាញ​ស្ដី​ពី​ "​ទស្សនវិស័យ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ទៅ​លើ​ផែនការអាជីវកម្ម​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​"
២៨ សីហា ២០១៧

​កាលពី​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១៧​ លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ធ្វើ​បទ​បង្ហាញ​ស្ដី​ពី​ "​ទស្សនវិស័យ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ទៅ​លើ​ផែនការអាជីវកម្ម​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​"​ នៅ​ក្នុង​សិក្ខាសាលា​បច្ចេកទេស​ស្ដី​ពី​ “​តួនាទី​ស្ថាប័ន​ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​មូលធន​មនុស្ស​ ផលិតភាព​ពលកម្ម​ និង​ Sector​ Performance"​ ដែល​ធ្វើ​ឡើង​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​ សិក្ខាសាលា​នេះ​មាន​គោលបំណង​អភិវឌ្ឍន៍​ក្រុមបច្ចេកទេស​ស្នូល​របស់​ជាតិ​ សំដៅ​កសាង​ភ្នាក់ងារ​ជំនាញ​ជាតិ​សម្រាប់​ការ​វិភាគ​ បង្កើត​យុទ្ធសាស្ត្រ​ និង​អនុសាសន៍​គោលនយោបាយ​ក្នុង​ក្រប​ខណ្ឌ​សេដ្ឋកិច្ច​ពលកម្ម​ ផលិតភាព​ពលកម្ម​និង​ភាព​ប្រកួតប្រជែង​។​ នៅ​ក្នុង​បទ​បង្ហាញ​នោះ​ លោក​ជំទាវ​ អគ្គនាយក​បច្ចេកទេស​ ក៏​បាន​លើក​ឡើង​ពី​ស្ថានភាព​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា​ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការ​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​និង​មធ្យម​ និង​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​នានា​របស់​សហគ្រាស​ធុន​តូច​និង​មធ្យម​ផង​ដែរ​។​