ព័ត៌មាន
ជំនួប​រវាង​ធនាគារជាតិ​នៃ​កម្ពុជា​និង​គណៈកម្មការ​ទូទាត់​នៃ​សមាគម​ធនាគារ​នៅ​កម្ពុជា​
៣១ សីហា ២០១៧

​កាលពី​ថ្ងៃ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០១៧​ លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដឹកនាំ​ក្រុមការងារ​ ជួប​ប្រជុំ​ជាមួយ​គណៈកម្មការ​ទូទាត់​នៃ​សមាគម​ធនាគារ​នៅ​កម្ពុជា​ ។​ គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​ពិភាក្សា​លើ​បញ្ហា​គោលនយោបាយ​សំខាន់ៗ​មួយ​ចំនួន​ដែល​ត្រូវ​អនុវត្ត​សម្រាប់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​នៅ​កម្ពុជា​ ។​ ក្រុមការងារ​គណៈកម្មការ​ ទូទាត់​ក៏​បាន​ជម្រាប​ធនាគារជាតិ​នៃ​កម្ពុជា​អំពី​សកម្មភាព​ការងារ​ថ្មីៗ​ដែល​គណៈកម្មការ​បាន​ និង​ត្រៀម​អនុវត្ត​ ដូច​ជា​ ការ​រៀបចំ​រចនាសម្ព័ន្ធ​របស់​គណៈកម្មការ​ទូទាត់​ ផែនការ​សម្រាប់​ជំរុញ​ការ​ប្រើប្រាស់​សេវា​ទូទាត់​រហ័ស​ (Fast​ Payment)​ និង​ប្រព័ន្ធ​ Cambodian​ Shared​ Switch​ (CSS)​ ។​ ទន្ទឹម​នោះ​ ក្រុមការងារ​ធនាគារជាតិ​នៃ​កម្ពុជា​ក៏​បាន​ជម្រាប​អំពី​ផែនការ​អនាគត​ ដែល​ធនាគារជាតិ​នៃ​កម្ពុជា​គ្រោង​នឹង​អនុវត្ត​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ទូទាត់​ នៅ​កម្ពុជា​ ដែល​រួម​មាន​ ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ដុល​ភ្លាមៗ​ និង​ការ​សិក្សា​លើ​ករណី​ រូបិយប័ណ្ណ​ឌី​ជី​ថ​ល​ (Digital​ Currency)​ ។​