ព័ត៌មាន
លោក​ រ័​ត្ន​ សុវណ្ណ​នរៈ​ អគ្គនាយក​ត្រួតពិនិត្យ​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​ ធនាគារ​ ស៊ី​អាយ​អិ​ម​ប៊ី​ សាខា​ទឹកថ្លា​
០៧ កញ្ញា ២០១៧

​នា​ព្រឹក​ថ្ងៃ​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០១៧​ លោក​ រ័​ត្ន​ សុវណ្ណ​នរៈ​ អគ្គនាយក​ត្រួតពិនិត្យ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​ ធនាគារ​ ស៊ី​អាយ​អិ​ម​ប៊ី​ សាខា​ទឹកថ្លា​ ។​ ការ​សម្ពោធ​បើក​សាខា​ថ្មី​នា​ពេល​នេះ​ សបញ្ជាក់​ពី​កា​រវិ​វ​ឌ្ឍ​រីក​ចម្រើន​ឥត​ឈប់​ឈរ​នៃ​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ តាម​រយៈ​ការ​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​និង​សេវា​ហិរញ្ញវត្ថុ​ឲ្យ​កាន់តែ​ទូលំទូលាយ​ ខិត​ជិត​ប្រជាជន​ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ។​