ព័ត៌មាន
ជំនួប​រវាង​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ក្រុមប្រឹក្សាភិបាល​ ធនាគារ​កម្ពុជា​សាធារណៈ​ និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ ធនាគារ​សាធារណៈ​ម៉ា​ឡេ​ស៊ី​
០៧ កញ្ញា ២០១៧

​នៅ​រសៀល​ថ្ងៃ​ទី​៧​ ខែកញ្ញា​ ឆ្នាំ​២០១៧​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឲ្យ​ សមាជិក​ក្រុមប្រឹក្សាភិបាល​ ធនាគារ​កម្ពុជា​សាធារណៈ​ ដឹកនាំ​ដោយ​លោក​ Tan​ Sri​ Dato'​ Sri​ Tay​ Ah​ Lek​ ប្រធាន​ក្រុមប្រឹក្សាភិបាល​ ធនាគារ​កម្ពុជា​សាធារណៈ​ និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ ធនាគារ​សាធារណៈ​ម៉ា​ឡេ​ស៊ី​ ជួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ ។​ ក្រុមប្រឹក្សាភិបាល​ធនាគារ​កម្ពុជា​សាធារណៈ​ ក៏​បាន​ជួប​ផង​ដែរ​ជាមួយ​អគ្គនាយកដ្ឋាន​ត្រួតពិនិត្យ​។​ ជំនួប​នេះ​ ជា​ជំនួប​ប្រចាំឆ្នាំ​ដែល​ថ្នាក់ដឹកនាំ​ធនាគារជាតិ​នៃ​កម្ពុជា​ ទទួល​ជួប​ជាមួយ​ក្រុមប្រឹក្សាភិបាល​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ ដើម្បី​ធានា​ថា​ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ធនាគារ​និង​សេដ្ឋកិច្ច​កម្ពុជា​ ស្រប​តាម​គោលនយោបាយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ រាជរដ្ឋាភិបាល​កម្ពុជា​ និង​ឧត្ត​មា​នុ​វត្ត​អន្តរជាតិ​។​