ព័ត៌មាន
លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អ​ញ្ចើ​ញ​ចូលរួម​វេទិកា​ពិភាក្សា​គោលនយោបាយ​សកល​របស់​សហព័ន្ធ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ ហៅ​កាត់​ថា​ AFI​ នៅ​ទីក្រុង​ Sharm​ El​ Sheikh​ ប្រទេស​ អេ​ហ្ស៊ី​ប​
១២ កញ្ញា ២០១៧

​លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​ និង​លោក​ រ័​ត្ន​ សុវណ្ណ​នរៈ​ អគ្គនាយក​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​ធនាគារជាតិ​នៃ​កម្ពុជា​ ចូលរួម​វេទិកា​ពិភាក្សា​គោលនយោបាយ​សកល​របស់​សហព័ន្ធ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ ហៅ​កាត់​ថា​ AFI​ ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១២​ -​ ១៥​ ខែកញ្ញា​ ឆ្នាំ​២០១៧​ នៅ​ទីក្រុង​ Sharm​ El​ Sheikh​ ប្រទេស​ អេ​ហ្ស៊ី​ប​។​ វេទិកា​នេះ​មាន​គោលបំណង​ផ្តល់​ឱកាស​ដល់​អ្នក​រៀបចំ​គោលនយោបាយ​ ដូច​ជា​ ធនាគារកណ្តាល​ អាជ្ញាធរ​ត្រួតពិនិត្យ​ ដៃគូ​អភិវឌ្ឍន៍​ និង​ភាគី​ពាក់ព័ន្ធ​ ដើម្បី​ចែករំលែក​ចំណេះដឹង​និង​បទ​ពិសោធន៍​ អំពី​ការ​រៀបចំ​គោលនយោបាយ​និង​កំណែទម្រង់​ សម្រាប់​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​។​