២៩ កញ្ញា ២០១៧
នៅថ្ងៃទី ២៩-៣០ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិលើកទី១៦ និងសិក្ខាសាលាជាន់ខ្ពស់របស់មជ្ឈមណ្ឌលស៊ាសិន (SEACEN) ដែលប្រព្រឹត្តទៅនៅទីក្រុង ណៃ ពិដោរ ប្រទេសមីយ៉ាន់ម៉ា ។ កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារកណ្តាលដែលមានសមាជិករបស់មជ្ឈមណ្ឌលស៊ាសិនចំនួន២០ដើម្បីពិនិត្យមើលពី សកម្មភាពប្រតិបត្តិការ ផែនការបណ្តុះបណ្តាល ការស្រាវជ្រាវ និងការរៀបចំសន្និសិទនានា មុននឹងស្នើសុំការអនុម័តនៅក្នុងកិច្ចប្រជុំថ្នាក់ទេសាភិបាល។ ជាមួយនឹងកិច្ចប្រជុំនេះ ក៏មានការរៀបចំសិក្ខាសាលាជាន់ខ្ពស់ក្នុងប្រធានបទស្តីពី គោលនយោបាយរូបិយវត្ថុ គោលនយោបាយម៉ាក្រូប្រុងប្រយ័ត្ន និងវដ្តនៃវិស័យហិរញ្ញវត្ថុនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសសមាជិកផងដែរ។