ព័ត៌មាន
ធនាគារជាតិ​នៃ​កម្ពុជា​ បាន​រៀបចំ​កិច្ចប្រជុំ​ស្តី​ពី​ “​តួនាទី​និង​គោលនយោបាយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​”​
០២ តុលា ២០១៧

កាលពី​ថ្ងៃ​ទី​២​ ខែតុលា​ ឆ្នាំ​២០១៧​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​រៀបចំ​កិច្ចប្រជុំ​ស្តី​ពី​ “​តួនាទី​និង​គោលនយោបាយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​”​ ក្រោម​អធិបតីភាព​លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ​ ឡឺ​រ៉ូ​យ៉ា​ល់​ ។​ កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ ដើម្បី​បង្កើត​ជា​វេទិកា​ពិភាក្សា​រវាង​ តំណាង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ ក្រេ​ឌី​ត​ប្យ៊ូ​រ៉ូ​ អាជីវករ​ប្តូរ​ប្រាក់​ និង​ថ្នាក់ដឹកនាំ​ធនាគារជាតិ​នៃ​កម្ពុជា​ ទៅ​លើ​វឌ្ឍនភាព​ថ្មីៗ​ និង​គោលនយោបាយ​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​និង​កំពុង​អនុវត្ត​ព្រមទាំង​កាតព្វកិច្ច​និង​ការ​រួមចំណែក​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ក្នុង​ដំណើរការ​អភិវឌ្ឍ​វិស័យ​ធនាគារ​កម្ពុជា​ ឱ្យ​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ប្រសិទ្ធភាព​និង​ស័ក្ដិសិទ្ធិ​ភាព​ ស្រប​តាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៦-២០២៥​ និង​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​នានា​របស់​រាជរដ្ឋាភិបាល​។​