ព័ត៌មាន
លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមសិក្ខាសាលា ស្ដីពី “ការច្នៃប្រឌិតបែបឌីជីថល ៖ រូបិយប័ណ្ណឌីជីថល” នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
០៤ តុលា ២០១៧
០៤ តុលា ២០១៧
កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមសិក្ខាសាលា ស្ដីពី “ការច្នៃប្រឌិតបែបឌីជីថល ៖ រូបិយប័ណ្ណឌីជីថល” ដែលរៀបចំឡើងដោយក្រុមការងារគណៈកម្មាធិការទូទាត់និងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ សិក្ខាសាលានេះមានគោលបំណងដើម្បីបង្កើនការស្វែងយល់បន្ថែមទៀតនិងពង្រឹងកិច្ចសហប្រតិបត្តិការ ទៅលើរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្ដាល។ ក្នុងឱកាសនោះ សិក្ខាសាលាក៏មានការចូលរួមពីសំណាក់មន្ត្រីបុគ្គលិកធនាគារកណ្ដាល ក្រុមហ៊ុនដែលមកពីវិស័យឯកជន និងមជ្ឈដ្ឋានសិក្សាស្រាវជ្រាវនានាផងដែរ។