១១ តុលា ២០១៧
នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលដឹកនាំដោយលោក Hiroyuki Aoki ជំនាញការជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុនៃធនាគារអភិវឌ្ឍន៍អាស៊ី អមដោយ លោក Steve Schuster ជំនាញការជាន់ខ្ពស់វិស័យហិរញ្ញវត្ថុ, លោកស្រី Benita Ainabe ជំនាញការវិស័យហិរញ្ញវត្ថុផ្នែកទីផ្សារមូលធន និងមន្ត្រីជំនាញ។ គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាពីវឌ្ឍនភាពនៃសកម្មភាពគោលនយោបាយក្រោមអនុកម្មវិធីទី២ និងបញ្ហាពាក់ព័ន្ធនឹងជំនួយបច្ចេកទេសក្រោមកម្មវិធីអភិវឌ្ឍន៍បរិយាប័ន្នវិស័យហិរញ្ញវត្ថុ (IFSD)។
ធនាគារអភិវឌ្ឍន៍អាស៊ីបានវាយតម្លៃខ្ពស់ចំពោះដំណើរការនៃការអនុវត្តសកម្មភាពគោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជា ជាពិសេស ទៅលើការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន។