ព័ត៌មាន
លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានដឹកនាំក្រុមការងារជួបប្រជុំជាមួយគណៈកម្មការទូទាត់ នៃសមាគមធនាគារនៅកម្ពុជា និងតំណាងគ្រឹះស្ថានផ្តល់សេវាទូទាត់
១៨ តុលា ២០១៧
១៨ តុលា ២០១៧
កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានដឹកនាំក្រុមការងារជួបប្រជុំជាមួយគណៈកម្មការទូទាត់ នៃសមាគមធនាគារនៅកម្ពុជា និងតំណាងគ្រឹះស្ថានផ្តល់សេវាទូទាត់ ។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាអំពីគម្រោងបាគងដែលជាគំនិតផ្តួចផ្តើមថ្មីរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងករណីសិក្សាពីលទ្ធភាពនៃការដាក់ឱ្យប្រើប្រាស់រូបិយវត្ថុអេឡិចត្រូនិកសម្រាប់ប្រតិបត្តិការទូទាត់អន្តរធនាគារ ។