ព័ត៌មាន
ធនាគារជាតិ​បាន​រៀបចំ​សន្និសីទ​ស្តី​ពី​ ខ្សែ​ក្រ​វ៉ា​ត់​មួយ​ ផ្លូវ​មួយ​៖​ “​កា​រលើ​កម្ពស់​ការ​ប្រើប្រាស់​ប្រាក់​យ៉​ន់​និង​ប្រាក់​រៀល​នៅ​ក្នុង​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​ទ្វេភាគី​”​
២៤ តុលា ២០១៧

កាលពី​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៧​ ធនាគារជាតិ​បាន​រៀបចំ​សន្និសីទ​ស្តី​ពី​ ខ្សែ​ក្រ​វ៉ា​ត់​មួយ​ ផ្លូវ​មួយ​៖​ “​កា​រលើ​កម្ពស់​ការ​ប្រើប្រាស់​ប្រាក់​យ៉​ន់​និង​ប្រាក់​រៀល​នៅ​ក្នុង​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​ទ្វេភាគី​”​ ក្រោម​អធិបតី​លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​។​ កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​មក​ពី​ ក្រសួង​-​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ ធនាគារកណ្តាល​ចិន​ ធនាគារ​អាយ​ ស៊ី​ ប៊ី​ ស៊ី​ លីមីត​ធី​ត​នៅ​ស្នាក់​ការ​កណ្តាល​ គ្រឹះស្ថាន​ធនាគារ​ពាណិជ្ជកម្ម​ និង​ហិរញ្ញវត្ថុ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​អង្គការ​អន្តរជាតិ​នានា​ សរុប​ប្រមាណ​ជាង​២០០​នាក់​។​ គោលបំណង​នៃ​សន្និសីទ​នេះ​ គឺ​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ក្រុមហ៊ុន​ចិន​ កម្ពុជា​និង​អាជ្ញាធ​ដែល​ពាក់ព័ន្ធ​ ជួប​ពិភាក្សា​និង​ផ្តល់​ជា​ធាតុ​ចូល​សម្រាប់​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​យ៉​ន់​និង​ប្រាក់​រៀល​នៅ​ក្នុង​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​ទ្វេភាគី​ ក៏​ដូច​ជា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​និង​រូបិយ​វត្ថុ​រវាង​ប្រទេស​ទាំង​ពីរ​ ស្រប​តាម​គំនិត​ផ្តួចផ្តើម​ ខ្សែ​ក្រ​វ៉ា​ត់​មួយ​ ផ្លូវ​មួយ​ របស់​រដ្ឋាភិបាល​ចិន​ ដែល​ទទួល​បានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។​