ព័ត៌មាន
លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមកម្មវិធីចែករំលែកចំណេះដឹងស្តីពី ប្រព័ន្ធការពារប្រាក់បញ្ញើ
០៧ វិចិ្ឆកា ២០១៧
០៧ វិចិ្ឆកា ២០១៧
លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានដឹកនាំមន្ត្រីជំនាញចូលរួមកម្មវិធីចែករំលែកចំណេះដឹងស្តីពី ប្រព័ន្ធការពារប្រាក់បញ្ញើ ដែលរៀបចំឡើងដោយសាជីរកម្មធានារ៉ាប់រងប្រាក់បញ្ញើកូរ៉េ ចាប់ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ កម្មវិធីនេះក៏មានការចូលរួមពីមន្ត្រីជំនាញនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាផងដែរ។
គោលបំណងនៃកម្មវិធីនេះ គឺដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងការបង្កើតប្រព័ន្ធការពារប្រាក់បញ្ញើ ព្រមទាំងការអនុវត្តប្រកបដោយជោគជ័យរបស់កូរ៉េ សំដៅការពារមូលធនរបស់អ្នកដាក់ប្រាក់បញ្ញើ និងធានាឱ្យបានស្ថិរភាពហិរញ្ញវត្ថុ។