ព័ត៌មាន
ធនាគារជាតិ​នៃ​កម្ពុជា​ សហការ​ជាមួយ​ មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​រៀបចំ​ពិធី​ចែក​សញ្ញាបត្រ​បញ្ជាក់​ការ​សិក្សា​ វគ្គ​បណ្តុះបណ្តាល​អន្តរជាតិ​ ស្តី​ពី​ មូលដ្ឋាន​គ្រឹះ​នៃ​ម៉ាក្រូសេដ្ឋកិច្ច​
២០ វិចិ្ឆកា ២០១៧

កាលពី​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ ធនាគារជាតិ​នៃ​កម្ពុជា​ សហការ​ជាមួយ​ មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​រៀបចំ​ពិធី​ចែក​សញ្ញាបត្រ​បញ្ជាក់​ការ​សិក្សា​ វគ្គ​បណ្តុះបណ្តាល​អន្តរជាតិ​ ស្តី​ពី​ មូលដ្ឋាន​គ្រឹះ​នៃ​ម៉ាក្រូសេដ្ឋកិច្ច​ ក្រោម​អធិបតីភាព​លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ ជា​គណៈអធិបតី​កិត្តិយស​ ប្រគល់​សញ្ញាបត្រ​ជូន​សិក្ខាកាម​សរុប​ចំនួន​២៧​នាក់​មក​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ។​