ព័ត៌មាន
ធនាគារជាតិនៃកម្ពុជាសូមបដិសេដនូវព័ត៌មាន ដែលថាធនាគារជាតិនៃកម្ពុជា បានសហការជាមួយក្រុមហ៊ុន Chaintope
២៩ ធ្នូ ២០១៧
២៩ ធ្នូ ២០១៧
ធនាគារជាតិនៃកម្ពុជាសូមបដិសេដនូវព័ត៌មានខាងក្រោមដែលថាធនាគារជាតិនៃកម្ពុជាបានសហការជាមួយក្រុមហ៊ុន Chaintope បង្កើតរូបិយវត្ថុ K-coin។ យើងសូមថ្តោលទោស ដាច់អហង្ការចំពោះបុគ្គលណាដែលប្រើប្រាស់ឈ្មោះរបស់ធនាគារជាតិនៃកម្ពុជា ផ្សព្វផ្សាយព័ត៌មានបោកប្រាស់នេះ និងកំពុងចាត់វិធានការតាមផ្លូវច្បាប់ដែលមានជាធរមាន។ ឆ្លៀតក្នុងឱកាសនេះ ធនាគារជាតិនៃកម្ពុជាសូមបញ្ជាក់ជាថ្មីថា ធនាគារជាតិនៃកម្ពុជាមិនដែលបានអនុញ្ញាតឱ្យមានការទិញ-លក់ និងចរាចរ CryptoCurrencies ក្នុងទម្រង់ណាមួយដូចជា K-coin ដែលបានលើកឡើងនេះទេ។
សូមអរគុណ