ព័ត៌មាន
កិច្ចប្រជុំក្រុមការងារសហព័ន្ធបរិយាប័ន្នហិរញ្ញវត្ថុ
២០ មេសា ២០១៨
២០ មេសា ២០១៨
ធនាគារជាតិនៃកម្ពុជា សហការជាមួយសហព័ន្ធបរិយាប័ន្នហិរញ្ញវត្ថុ (AFI) នឹងរៀបចំកិច្ចប្រជុំក្រុមការងារចំនួនពីរគឺ៖
១/-ក្រុមការងាររៀបចំយុទ្ធសាស្រ្តបរិយាប័ន្នហិរញ្ញវត្ថុ (Financial Inclusion Strategy Peer Learning Group – FISPLG) និង
២/-ក្រុមការងាររៀបចំបទដ្ឋានរួមសម្រាប់បរិយាប័ន្នហិរញ្ញវត្ថុ (Global Standards Proportionality Working Group – GSPWG)
ចាប់ពីថ្ងៃអង្គារ ១០កើត ដល់ថ្ងៃសុក្រ ១៣កើត ខែពិសាខ សំរឹទ្ធិស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤-២៧ ខែមេសា ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប។ កិច្ចប្រជុំនេះធ្វើទ្បើងដោយមានការចូលរួមពីប្រទេសជាសមាជិកចំនួន ៤៣ ក្នុងគោលបំណងពិភាក្សាលើការងាររៀបចំគោលនយោបាយដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ។