ព័ត៌មាន
ការ​ចុះ​អនុស្សរណៈ​យោគយល់​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ពាក់ព័ន្ធ​ការ​ប្រឆាំង​ ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ រវាង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ និង​អគ្គនាយកដ្ឋាន​សុរិយោដី​និង​ភូមិសាស្ត្រ​​ នៃ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​
០២ ឧសភា ២០១៨

កាលពី​ថ្ងៃ​ពុធ​ ៣​រោច​ ខែ​ពិសាខ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​.​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០២​ ខែឧសភា​ឆ្នាំ​២០១៨​ វេលា​ម៉ោង​៣​រសៀល​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​និង​អគ្គនាយកដ្ឋាន​សុរិយោដី​និង​ភូមិសាស្ត្រ​ នៃ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ពាក់ព័ន្ធ​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ នៅ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។​ ដើម្បី​ជា​យន្តការ​ក្នុង​ការ​អនុវត្ត​ការងារ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ និង​អគ្គនាយកដ្ឋាន​សុរិយោដី​និង​ភូមិសាស្ត្រ​ នៃ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ពាក់ព័ន្ធ​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ក្នុង​គោលបំណង​ពង្រឹង​និង​ពង្រីក​កិច្ចសហការ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​កាន់តែ​ជិត​ស្និត​បន្ថែម​ទៀត​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ក្នុង​ការ​ស្វែងរក​ ទប់ស្កាត់​និង​លុប​បំបាត់​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​ការ​ចុះហត្ថលេខា​នេះ​ គឺជា​ការ​ចុះហត្ថលេខា​លើក​ទី​១០​ដែល​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​ជាមួយ​ស្ថាប័ន​ក្នុងស្រុក​។​