ព័ត៌មាន
ការចេញផ្សាយធនបត្រប្រភេទ ២០០០០ រៀល គំរូថ្មី ធ្វើចរាចរ និងប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជា
១៦ ឧសភា ២០១៨

ដើម្បី​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ ព្រះករុណា​ ព្រះបាទ​ សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គម្រប់​ ៦៥​ យាង​ចូល​ ៦៦​ព្រះ​វស្សា​ រាជរដ្ឋាភិបាល​ បាន​អនុញ្ញាត​ឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា​ ចេញផ្សាយ​ធនបត្រ​ប្រភេទ​ ២០០០០​ រៀល​ គំរូ​ថ្មី​ ធ្វើ​ចរាចរ​ និង​ប្រើប្រាស់​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ ទន្ទឹម​នឹង​បណ្តា​ប្រភេទ​ក្រដាសប្រាក់​ដែល​បាន​ចេញផ្សាយ​រួច​ហើយ​។​ ចំពោះ​លក្ខណៈ​ពិសេស​នៃ​ធនបត្រ​ប្រភេទ​ ២០០០០​ រៀល​ គំរូ​ថ្មី​នេះ​មាន​ចែង​ក្នុង​ប្រកាស​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ដូច​ខាងក្រោម​។​