២១ ឧសភា ២០១៨
កាលពីរសៀលថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីសាខាធនាគារជាតិនៃកម្ពុជាខេត្តពោធិ៍សាត់។ ក្នុងឱកាសនោះ ឯកឧត្ដមរំឭកឱ្យមន្ត្រីសាខាធនាគារជាតិនៃកម្ពុជាខេត្តពោធិ៍សាត់ បន្តខិតខំប្រឹងប្រែងបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អ ពិសេសក្នុងការរក្សាស្ថិរភាពប្រាក់រៀល និងពង្រឹងជំនឿទុកចិត្តពីប្រជាពលរដ្ឋ និងសាធារណជនមកលើប្រាក់រៀលបន្ថែមទៀត។ ឯកឧត្ដមក៏បានផ្តល់ជាអនុសាសន៍ផងដែរថា «មុននឹងក្លាយខ្លួនជាអ្នកដឹកនាំល្អ ត្រូវតែមានការស្វែងយល់ឱ្យបានច្បាស់ពីប្រវត្តិសាស្ត្រប្រទេសកម្ពុជារួមទាំងពិភពលោក ហើយត្រូវចាំថា គប្បីត្រូវធ្វើខ្លួនជាមនុស្សមានតម្លៃសម្រាប់សង្គម» ។