ព័ត៌មាន
លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​ ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​វេទិកា​សកល​ស្តី​ពី​តម្លាភាព​និង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​
២២ ឧសភា ២០១៨

នៅ​ថ្ងៃ​អង្គារ​ ៨​កើត​ ខែជេស្ឋ​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព​.​ស​.២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០១៨​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​វេទិកា​សកល​ស្តី​ពី​តម្លាភាព​និង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ដើម្បី​គោលបំណង​ពន្ធ​ (Global​ Forum)​ ដឹកនាំ​ដោយ​លោក​ Donal​ Godfrey​ អនុប្រធាន​លេខាធិការដ្ឋាន​ Global​ Forum​ និង​មាន​តំណាង​មក​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ និង​ អគ្គនាយកដ្ឋាន​ត្រួតពិនិត្យ​ នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ ចូលរួម​ផង​ដែរ​។​