ព័ត៌មាន
លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី “ការចុះបញ្ជីទ្រព្យធានាជាចលនវត្ថុ”
០៧ មិថុនា ២០១៨
០៧ មិថុនា ២០១៨
លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី “ការចុះបញ្ជីទ្រព្យធានាជាចលនវត្ថុ” កាលពីព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ។ សិក្ខាសាលានេះត្រូវបានសហការរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជានិងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក្នុងគោលបំណង៖
១/-ជួយឲ្យសហគ្រាសធុនតូចនិងមធ្យមអាចពង្រីកលទ្ធភាពទទួលបានឥណទាន និង
២/-គាំទ្រដល់គ្រឹះស្ថានធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងការពង្រីកឥណទានរបស់ខ្លួន ផ្អែកលើទ្រព្យធានាដែលជាចលនវត្ថុ។