ព័ត៌មាន
កិច្ចប្រជុំជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ីអំពីវឌ្ឍនភាពនៃការអនុវត្តអនុកម្មវិធីទី២នៃ IFSD
១១ មិថុនា ២០១៨
១១ មិថុនា ២០១៨
លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានជួបពិភាក្សាជាមួយលោកស្រី Benita Ainia ជំនាញការផ្នែកវិស័យហិរញ្ញវត្ថុក្នុងទីផ្សារមូលធននិងក្រុមបេសកកម្ម អំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពសម្រាប់អនុកម្មវិធីទី២ នៃកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន (IFSD)។ គួរបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី តែងតែផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាធនាគារជាតិនៃកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទាន ជំនួយបច្ចេកទេសក៏ដូចជាវគ្គបណ្តុះបណ្តាលនានាក្នុងគោលដៅរួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។