ព័ត៌មាន
លោក​ជំទាវ​ ជា​ សិរី​ ឧបការី​ទេសាភិបាល​ និង​ជា​អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​ ក្រោម​ប្រធានបទ​ស្ដី​ពី​ “​គំនិត​ច្នៃប្រឌិត​ថ្មី​ និង​សហគ្រិន​សង្គម​នៅ​អាស៊ី​ ”​
១០ កក្កដា ២០១៨

នៅ​ថ្ងៃ​អង្គារ​ ១៣​រោច​ ខែ​បឋមាសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​.២៥៦២​  ត្រូវ​នឹង​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៨​ លោក​ជំទាវ​ ជា​ សិរី​ ឧបការី​ទេសាភិបាល​ និង​ជា​អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​ ក្រោម​ប្រធានបទ​ស្ដី​ពី​ “​គំនិត​ច្នៃប្រឌិត​ថ្មី​ និង​សហគ្រិន​សង្គម​នៅ​អាស៊ី​ ”​ នៅ​ក្នុង​ “​កម្មវិធី​រដូវក្ដៅ​សកល​ប្រចាំឆ្នាំ​២០១៨”​ ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២-២៧​ ខែកក្កដា​ ឆ្នាំ​២០១៨​ នៅ​មជ្ឈមណ្ឌល​សម្រាប់​ការ​ច្នៃប្រឌិត​ដើម្បី​សង្គម​នៃ​សាកលវិទ្យាល័យ​គ្រប់គ្រង​សិង្ហ​បុរី​ (SMU)​។​  នា​ឱកាស​នោះ​ លោក​ជំទាវ​ ជា​ សិរី​ បាន​ចែករំលែក​ចំណេះដឹង​អំពី​ i/-​បច្ចេកវិទ្យា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ii/-​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ និង​ iii/-​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ជូន​ដល់​សិស្ស​មក​ពី​បណ្ដា​ប្រទេស​នានា​ ដែល​ចូលរួម​កម្មវិធី​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ការ​សិក្សា​ (exchange​ students)​ ជាមួយ​ SMU​។​