ព័ត៌មាន
លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​បេសកកម្ម​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (IFC)​ នៃ​ធនាគារពិភពលោក​។​
១០ កក្កដា ២០១៨

កាលពី​ថ្ងៃ​អង្គារ​ ១៣​រោច​ ខែ​បឋមាសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​.២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៨​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​បេសកកម្ម​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (IFC)​ នៃ​ធនាគារពិភពលោក​។​ កិច្ច​ពិភាក្សា​នេះ​ផ្តោត​លើ​លទ្ធភាព​ចេញផ្សាយ​សញ្ញាប័ណ្ណ​សាជីវកម្ម​ចារឹក​ជា​ប្រាក់​រៀល​ និង​ទូទាត់​ជា​ប្រាក់​រៀល​ ដែល​នឹង​ជា​សញ្ញាប័ណ្ណ​ចេញផ្សាយ​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​។​