ព័ត៌មាន
សេចក្តីថ្លែងការណ៍រួមរវាង ធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ
១៣ កក្កដា ២០១៨
ចុចត្រង់នេះទាញយកឯកសារ
១៣ កក្កដា ២០១៨
ធនាគារជាតិនៃកម្ពុជា សូមជូនដំណឹងដល់សាធារណជនទូទៅ មេត្តាប្រុងប្រយ័ត្ន ចំពោះការឃោសនា ផ្សព្វផ្សាយ កៀរគរប្រមូលមូលនិធិ និងធ្វើប្រតិបត្តិការ ទិញ លក់ ជួញដូរ ទូទាត់ កាសអេឡិចត្រូនិកដែលមិនមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
បុគ្គល ឬនីតិបុគ្គលណាដែលធ្វើការឃោសនាផ្សព្វផ្សាយ កៀរគរប្រមូលមូលនិធិ ធ្វើ ប្រតិបត្តិការ ទិញ លក់ ជួញដូរ ទូទាត់កាសអេឡិចត្រូនិកដោយមិនមានការអនុញ្ញាតពីអាជ្ញាធរ មានសមត្ថកិច្ច នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។
ធនាគារជាតិនៃកម្ពុជា សង្ឃឹមថាសាធារណជនទូទៅនឹងអនុវត្តខ្លឹមសាររបស់សេចក្តីថ្លែងការណ៍រួមបានយ៉ាងខ្ជាប់ខ្ជួន។