ព័ត៌មាន
អបអរសាទរសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៨ របស់ធនាគារជាតិនៃកម្ពុជា
១៤ កក្កដា ២០១៨
១៤ កក្កដា ២០១៨
ថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៨ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដោយមានវត្តមានមន្ត្រីបុគ្គលិកមកពីស្នាក់ការកណ្តាលនិងបណ្តាសាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត ប្រមាណ ១.០០០ រូប។ ពិធីនេះក៏មានការបំពាក់មេដាយជូនថ្នាក់ដឹកនាំនិងមន្ត្រីបុគ្គលិកប្រមាណ ៥០០នាក់ផងដែរ។