ព័ត៌មាន
វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ ការ​ត្រួតពិនិត្យ​ផ្អែក​លើ​ហានិភ័យ​
២៣ កក្កដា ២០១៨

ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការត្រួតពិនិត្យផ្អែកលើហានិភ័យ” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទ ១១កើត ដល់ថ្ងៃសុក្រ ១៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣-២៧ ខែកក្កដា ឆ្នាំ២០១៨ នៅខេត្តសៀមរាប។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជារួមសហការជាមួយមជ្ឈមណ្ឌលស៊ាសិន (SEACEN) និងធនាគារកណ្តាលអាមេរិក ដែលមានសិក្ខាកាមចំនួន ៣៥រូប មកពីធនាគារកណ្តាលនិងអាជ្ញាធរូបិយវត្ថុសរុប១២ប្រទេស។

សិក្ខាកាមនឹងទទួលបាននូវចំណេះដឹងនិងបទពិសោធន៍ល្អៗពីវាគ្មិនដ៏មានបទពិសោធន៍ពាក់ព័ន្ធនឹងការត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដោយប្រើប្រាស់វិធីសាស្ត្រត្រួតពិនិត្យផ្អែកលើហានិភ័យនិងទស្សនវិស័យអនាគត។