ព័ត៌មាន
ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ ស្តី​ពី​ ការ​តាមដាន​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​នៅ​កម្ពុជា​
០២ សីហា ២០១៨

លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​បិទ​វគ្គ​និង​ចែក​សញ្ញាបត្រ​ជូន​សិក្ខាកាម​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ៦​រោច​ ខែ​ទុតិយាសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​.២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២​ ខែសីហា​ ឆ្នាំ​២០១៨​។​ លោក​ជំទាវ​បាន​អបអរសាទរ​និង​កោតសរសើរ​ដល់​សិក្ខាកាម​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ត្រងត្រាប់​នូវ​ការ​ចែករំលែក​ចំណេះដឹង​និង​បទ​ពិសោធន៍​ល្អៗ​ពី​វាគ្មិន​លើ​ប្រធានបទ​ដូច​ជា​ ទស្សនាទាន​នៃ​ការ​តាមដាន​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​ ការ​គ្រប់គ្រង​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​រយៈពេល​ខ្លី​និង​មធ្យម​ និង​ហានិភ័យ​និង​យន្តការ​ដោះស្រាយ​វិបត្តិ​ ជាដើម​។​ លោក​ជំទាវ​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ធនាគារ​ជា​អភិវឌ្ឍន៍​អាស៊ី​ ក៏​ដូច​ជា​វាគ្មិន​ទាំងអស់​ដែល​បន្ត​គាំទ្រ​និង​រួមចំណែក​ក្នុង​ការ​ពង្រឹងសមត្ថភាព​មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​។​