១១ កញ្ញា ២០១៨
ថ្ងៃអង្គារ ២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមសម្ពោធជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក។ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ធនាគារ NongHyup គឺជាធនាគាររដ្ឋកូរ៉េខាងត្បូងធំមួយ បានដាក់ទុនវិនិយោគតាមរយៈការទិញភាគហ៊ុន១០០% របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាមិក ភីអិលស៊ី ហើយបានប្តូរឈ្មោះទៅជា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក”។ វត្តមានរបស់ធនាគារ NongHyup នឹងចូលរួមចំណែកមួយផ្នែកដល់ការអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាបន្ថែមទៀត។