២០ កញ្ញា ២០១៨
នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជាសហការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានរៀបចំសន្និសីទរួម ស្តីពី “ត្រីវិស័យឆ្ពោះទៅកាន់ពិពិធកម្ម និងការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ៖ ជំហានបន្ទាប់នៃការអភិវឌ្ឍកម្ពុជា”។ ពិធីនេះត្រូវបានរៀបចំទ្បើងនៅសណ្ឋាគារ Raffles Hotel Le Royal ក្រោមអធិបតីភាព លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោកបណ្ឌិត Markus Rodlauer អនុប្រធាននាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិកនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ភ្ញៀវកិត្តិយស វាគ្មិន និងអ្នកចូលរួមទាំងអស់សរុបប្រមាណ ២០០នាក់។