ព័ត៌មាន
ពិធី​ចុះ​អនុស្សរណៈ​យោគយល់​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ហិរញ្ញវត្ថុ​ពាក់ព័ន្ធ​នឹង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ រវាង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ និង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​ហ្វី​លី​ពី​ន​
២៦ កញ្ញា ២០១៨

នៅ​ព្រឹក​ថ្ងៃ​ពុធ​ ២​រោច​ ខែភទ្របទ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​.២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ខែ​ កញ្ញា​ ឆ្នាំ​២០១៨​ អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ និង​អង្គភាព​ស៊ើប​ ការណ៍​ហិរញ្ញវត្ថុ​ហ្វី​លី​ពី​ន​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ហិរញ្ញវត្ថុ​ពាក់ព័ន្ធ​នឹង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ក្នុងអំឡុងពេល​មហាសន្និបាត​ប្រចាំឆ្នាំ​ លើក​ទី​២៥​ របស់​ក្រុម​ Egmont​ នៅ​ទីក្រុង​ស៊ី​ដ​នី​ ប្រទេស​អូស្ត្រាលី​ រវាង​លោក​ជំទាវ​ សាយ​ សំអាត​ ឧបការី​ ឯកឧត្តម​ទេសាភិបាល​ និង​ជា​អគ្គលេខាធិការ​ អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ និង​លោក​ Mel​ Georgie​ B.​ Racela​ ប្រធាន​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​ហ្វី​លី​ពី​ន​។​ អនុស្សរណៈ​នេះ​សំដៅ​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ និង​អាច​ឱ្យ​អាជ្ញាធរ​ទាំង​ពីរ​មាន​យន្តការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ច្បាស់លាស់​មួយ​ ដើម្បី​តាមដាន​ ទប់ស្កាត់​ និង​លុប​បំបាត់​ឧក្រិដ្ឋកម្ម​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​