០១ តុលា ២០១៨
កាលពីថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឱ្យលោក Juda Agung នាយកប្រតិបត្តិនៃការិយាល័យអាស៊ីអាគ្នេយ៍ប្រចាំនៅមូលនិធិរូបិយវត្ថុអន្តរជាតិ (SEAVG) បានជួបសម្តែងការគួរសមក្នុងអំឡុងពេលដែលលោកអញ្ជើញមកកម្ពុជាក្នុងគោលបំណងចូលរួមបេសកកម្មមាត្រាទី៤ប្រចាំឆ្នាំ២០១៨នៅកម្ពុជា។ លោក Juda Agung បានសម្តែងការអបអរសាទរជាមួយនឹងវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៨ ហើយក្នុងនាមលោកជាតំណាងឱ្យប្រទេសអាស៊ីអាគ្នេយ៍នៅ IMF លោកនឹងបន្តគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាពក៏ដូចជាជួយរួមចំណែកពង្រឹងការតាមដានស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនាពេលខាងមុខទៀត។