ព័ត៌មាន
ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យក្រុម បេសកកម្មមាត្រា IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដឹកនាំដោយលោក Jarkko Turunen បាន ចូល ជួបរាយការណ៍ជូនពីការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចនៅឆ្នាំ២០១៨ និងទស្សនវិស័យក្នុងរយៈ ពេល មធ្យម
០២ តុលា ២០១៨
០២ តុលា ២០១៨
កាលពីថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យក្រុមបេសកកម្មមាត្រា IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិដែលដឹកនាំដោយលោក Jarkko Turunen បានចូលជួបរាយការណ៍ជូនពីការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចនៅឆ្នាំ២០១៨ និងទស្សនវិស័យក្នុងរយៈពេលមធ្យម។