ព័ត៌មាន
លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង និងក្រុមការងារនៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សា ជាមួយសមាជិកក្រុមប្រឹក្សាភិបាលធនាគារ សហពាណិជ្ជ ក.អ
១២ ធ្នូ ២០១៨

នៅព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៨​ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង និងក្រុមការងារនៃអគ្គនាយក​ដ្ឋានត្រួតពិនិត្យ ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​បើកកិច្ចប្រជុំពិភាក្សា ជាមួយសមាជិកក្រុមប្រឹក្សាភិបាលធនាគារ សហពាណិជ្ជ ក.អ នៅធនាគារជាតិនៃកម្ពុជា ស្តីពី ការវាយតម្លៃការអនុវត្តប្រតិបត្តិការធនាគារកន្លងមក និងផែនការយុទ្ធសាស្រ្តអាជីវកម្ម និងទិសដៅអនាគតរបស់ធនាគារ សហពាណិជ្ជ ក.អ។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ បានអបអរសាទរចំពោះភាគទុនិកនិងគណៈគ្រប់គ្រងរបស់ធនាគារ សហពាណិជ្ជ ក.អ ដែលបានខិតខំប្រឹងប្រែងធ្វើឲ្យមានការរីកចម្រើន និងជោគជ័យក្នុងប្រតិបត្តិការធនាគាររបស់ខ្លួន។ ទន្ទឹមនេះ លោកជំទាវក៏បានផ្តល់ជាអនុសាសន៍សំខាន់ៗ សម្រាប់ធនាគារក្នុងការរៀបចំយុទ្ធសាស្រ្តអាជីវកម្ម និងផ្តោតការយកចិត្តទុកដាក់លើការផ្តល់ឥណទានធុនតូច និងមធ្យម ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។