ព័ត៌មាន
សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០១៨ ក្រោមប្រធានបទ “ការគ្របគ្រងបម្រែបម្រួលដើម្បីអនាគតប្រកបដោយនិរន្តរភាព៖ បន្តផ្តល់សេវាហិរញ្ញវត្ថុដែលមានឥទ្ធិពលវិជ្ជមាន”
១៣ ធ្នូ ២០១៨
១៣ ធ្នូ ២០១៨
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០១៨ ក្រោមប្រធានបទ “ការគ្រប់គ្រងបម្រែបម្រួលដើម្បីអនាគតប្រកបដោយនិរន្តរភាព៖ បន្តផ្តល់សេវាហិរញ្ញវត្ថុដែលមានឥទ្ធិពលវិជ្ជមាន” នៅខេត្តសៀមរាប នាថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។ សន្និសីទនេះមានការចូលរួមពីតំណាងគ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងដៃគូអភិវឌ្ឍន៍ សរុបប្រមាណ ៣៥០នាក់ និងបានពិភាក្សាលើប្រធានបទមួយចំនួនដូចជា៖ ១/- គម្រូអាជីវកម្មថ្មី ដៃគូវិនិយោគថ្មី និងឥទ្ធិពលថ្មី ២/- ការគ្រប់គ្រងហានិភ័យ និងស្វ័យបញ្ញតិកម្ម ៣/- ប្រសិទ្ធភាពនិងការច្នៃប្រឌិតថ្មីៗ និង ៤/- កិច្ចពិភាក្សារបស់អ្នកដឹកនាំនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។