ព័ត៌មាន
លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ អញ្ជើញ​ចូលរួម​ជា​វាគ្មិន​នៅ​ក្នុង​សន្និសីទ​ទស្សនវិស័យ​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០១៩​ ក្រោម​ប្រធានបទ​ស្ដី​ពី​ “Digital​ Transformation​ Towards​ Industry​ 4.0”​
២៦ មីនា ២០១៩

នា​ព្រឹក​ថ្ងៃ​អង្គារ​ ៦​រោច​ ខែ​ផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​.២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៩​ លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​នៅ​ក្នុង​សន្និសីទ​ទស្សនវិស័យ​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០១៩​ ក្រោម​ប្រធានបទ​ស្ដី​ពី​ “Digital​ Transformation​ Towards​ Industry​ 4.0”​។​ សន្និសីទ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ពិភាក្សា​អំពី​ ១)​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ ២)​ យុទ្ធសាស្ត្រ​សំខាន់ៗ​សម្រាប់​កម្ពុជា​ក្នុង​ការ​ទទួលយក​ឌី​ជី​ថ​ល​ភាវូបនីយកម្ម​ និង​ ៣)​ កា​រវិ​វត្ត​នៃ​បច្ចេកវិទ្យា​ឆ្ពោះទៅ​កាន់​ឧស្សាហកម្ម​ ៤,០​។​ ឆ្លៀត​ក្នុង​ឱកាស​នេះ​ លោក​ ជំទាវ​ បាន​ចែករំលែក​អំពី​បទ​ពិសោធន៍​ក្នុង​ការ​បង្កើត​គោលនយោបាយ​ដែល​គាំទ្រ​ទំនើប​កម្ម​នៅ​វិស័យ​ប្រព័ន្ធ​ទូទាត់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​តាម​រយៈ​ការ​ថ្លឹងថ្លែង​កត្តា​ហានិភ័យ​ និង​ផល​វិជ្ជមាន​នៃ​ន​វា​នុ​វត្ត​។​