ព័ត៌មាន
កម្មវិធី​ប្រកាស​ផ្លូវការ​ គោលការណ៍​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​កម្ពុជា​
២៩ មីនា ២០១៩

នៅ​ថ្ងៃ​សុក្រ​ ៩​រោច​ ខែ​ផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​.២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០១៩​ លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អ​ញ្ជើ​ញ​ចូលរួម​កម្មវិធី​ប្រកាស​ផ្លូវការ​ គោលការណ៍​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​កម្ពុជា​ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​។​  គោលការណ៍​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​កម្ពុជា​  ត្រូវ​បា​នប​ង្កើត​ក្នុង​គោលបំណង​ជំរុញ​ការ​ចូលរួម​គាំទ្រ​ពី​សំណាក់​បណ្ដា​ធនាគារ​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុង​កា​រប​ង្កើ​ត​គោលនយោបាយ​ផ្ដល់​ហិរញ្ញប្បទាន​ដែល​លើក​កម្ពស់​ការ​ថែរក្សា​បរិស្ថាន​ វប្ប​ធ​ម៍​ និង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ ដែល​ជា​កត្តា​ចម្បង​ក្នុង​ការ​សម្រេច​បាន​នូវ​កំ​ណើ​ន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។​