ព័ត៌មាន
កិច្ច​ពិភាក្សា​តុមូល​លើក​ទី​១១​ របស់​សាជីវកម្ម​ធានា​រ៉ាប់រង​លើ​ប្រាក់​បញ្ញើ​របស់​ជប៉ុន​ នៅ​ទីក្រុង​តូ​ក្យូ​ ប្រទេស​ជប៉ុន​
១២ មីនា ២០១៩

នា​ថ្ងៃ​អង្គា​រ៍​-​ពុធ​ ៧-៨​កើត​ ខែ​ផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១២-១៣​ ខែមីនា​ ឆ្នាំ​២០១៩​ ឯកឧត្តម​ រ័​ត្ន​ សុវណ្ណ​នរៈ​ អគ្គនាយក​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ដឹកនាំ​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​ ចូលរួម​ "​កិច្ច​ពិភាក្សា​តុមូល​លើក​ទី​១១​ របស់​សាជីវកម្ម​ធានា​រ៉ាប់រង​លើ​ប្រាក់​បញ្ញើ​របស់​ជប៉ុន​"​ នៅ​ទីក្រុង​តូ​ក្យូ​ ប្រទេស​ជប៉ុន​ ដែល​រៀបចំ​ដោយ​សាជីវកម្ម​ធានា​រ៉ាប់រង​លើ​ប្រាក់​បញ្ញើ​របស់​ជប៉ុន​។​ កិច្ច​ពិភាក្សា​នេះ​ មាន​គោលបំណង​ចែករំលែក​បទ​ពិសោធន៍​និង​ចំណេះដឹង​ក្នុង​ការ​រៀបចំ​មូលនិធិ​សម្រាប់​ការ​ធានា​រ៉ាប់រង​លើ​ប្រាក់​បញ្ញើ​ ដោយ​យកចិត្តទុកដាក់​លើ​មូលនិធិ​ក្នុង​ការ​រៀបចំ​គម្រោង​ ការ​កំណត់​មូលនិធិ​ ការ​កំណត់​កម្រៃ​ និង​ ការ​គ្រប់គ្រង​មូលនិធិ​ធានា​រ៉ាប់រង​លើ​ប្រាក់​បញ្ញើ​។​