ព័ត៌មាន
ពិធីបញ្ចុះបឋមសិលាកសាងអគារធ្វើការថ្មីរបស់ធនាគារជាតិនៃកម្ពុជា សាខាខេត្តតាកែវ
២៨ កុម្ភៈ ២០១៩
២៨ កុម្ភៈ ២០១៩
នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារធ្វើការថ្មីរបស់ធនាគារជាតិនៃកម្ពុជា សាខាខេត្តតាកែវ ដែលមានទីតាំងសាងសង់ស្ថិតនៅក្នុងភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ហើយអគារនេះមានបណ្តោយប្រវែង ២៨ម៉ែត្រ និងទទឹងប្រវែង ២៦ម៉ែត្រ។ ពិធីបញ្ចុះបឋមសិលាកសាងអគារថ្មីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិករបស់ធនាគារជាតិនៃកម្ពុជាផងដែរ។