ព័ត៌មាន
លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​ ជួប​សម្តែង​ការ​គួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​បេសកកម្ម​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF)​
០៦ មីនា ២០១៩

នៅ​ថ្ងៃ​ពុធ​ ១​កើត​ ខែ​ផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​៦​ ខែមីនា​ ឆ្នាំ​២០១៩​ ដោយ​ទទួល​បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ ឯកឧត្តម​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ជួប​សម្តែង​ការ​គួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​បេសកកម្ម​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF)​ នៅ​ធនាគារជាតិ​នៃ​កម្ពុជា​។​ បេសកកម្ម​របស់​ IMF​ នេះ​ចាប់ផ្តើម​ចាប់ពី​ថ្ងៃ​ទី​៦​ ដល់ទី​២០​ ខែមីនា​ ឆ្នាំ​២០១៩​ នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ ក្រោម​កម្មវិធី​ការ​វាយតម្លៃ​ប្រសិទ្ធភាព​ជំនួយ​បច្ចេកទេស​លើ​វិស័យ​ហិរញ្ញវត្ថុ​ ក្នុង​គោលបំណង​ពិនិត្យ​មើល​លើ​៖​ i/-​បញ្ហា​ប្រឈម​សំខាន់ៗ​នៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​និង​សមត្ថភាព​ស្ថាប័ន​ និង​ ii/-​ការ​បង្កើត​ឱ្យ​មាន​ចង្វាក់​សកម្មភាព​ជំនួយ​បច្ចេកទេស​នៅ​ក្នុង​ផែនទី​មគ្គទេសក៍​ជំនួយ​បច្ចេកទេស​។​