ព័ត៌មាន
ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៨នៃទិវាអន្តរជាតិនារី ៨មីនា នៅអគាររោងពុម្ពនៃធនាគារជាតិនៃកម្ពុជា
០៨ មីនា ២០១៩
០៨ មីនា ២០១៩
នៅថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ គណ:កម្មការនារីធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៨នៃទិវាអន្តរជាតិនារី ៨មីនា នៅអគាររោងពុម្ពនៃធនាគារជាតិនៃកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ជាមួយនឹងប្រធានបទស្តីពី ការលើកកម្ពស់សមត្ថភាពយែនឌ័រ និងការអភិវឌ្ឍធនធានមនុស្ស។