ព័ត៌មាន
លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​ ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​ ធនាគារ​ អិ​ច​ផត​-​អ៊ី​ម​ផត​ ប៊ែ​ង​ អ​ហ្វ​ ថៃ​លែ​ន​
០៦ មីនា ២០១៩

នា​ថ្ងៃ​ព្រហស្បតិ៍​ ២​កើត​ ខែ​ផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​.២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​៧​ ខែមីនា​ ឆ្នាំ​២០១៩​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​ ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​ ធនាគារ​ អិ​ច​ផត​-​អ៊ី​ម​ផត​ ប៊ែ​ង​ អ​ហ្វ​ ថៃ​លែ​ន​ នៅ​រាជធានី​ភ្នំពេញ​។​ ការ​សម្ពោធ​បើក​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​ ធនាគារ​ អិ​ច​ផត​-​អ៊ី​ម​ផត​ ប៊ែ​ង​ អ​ហ្វ​ ថៃ​លែ​ន​ ដែល​ជា​ធនាគារ​ដ៏​ធំ​មួយ​របស់​ព្រះរាជាណាចក្រ​ ថៃ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ នា​ពេល​នេះ​ ជា​សក្ខីភាព​បង្ហាញ​ពី​ ជំនឿ​ទុកចិត្ត​របស់​វិនិយោគិន​កាន់តែ​ខ្លាំង​ថែម​ទៀត​ មក​កាន់​ ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ពេល​ដែល​ប្រទេស​នេះ​កំពុង​រក្សា​បាន​នូវ​ ស្ថេ​រ​ភាព​ម៉ាក្រូសេដ្ឋកិច្ច​ប្រកបដោយ​ភាពរឹងមាំ​ ស្ថេ​ភាព​នយោបាយ​ និង​សុខ​សន្តិភាព​ពេញលេញ​។​ គួរ​កត់សម្គាល់​ផង​ដែរ​ថា​ វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ បច្ចុប្បន្ន​ មានកា​រវិ​វត្ត​ រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ប្រកបដោយ​ភាពរឹងមាំ​និង​បរិ​យា​បន្ន​ ព្រមទាំង​ទទួល​បានការ​ចាប់អារម្មណ៍​និង​ជឿ​ក​ទុកចិត្ត​ខ្ពស់​ពី​វិនិយោគិន​ធំៗ​ មក​ពី​បណ្តា​ប្រទេស​ដូច​ជា​ បារាំង​ ជប៉ុន​ កា​ណា​ដា​ ចិន​ កូរ៉េ​ ម៉ា​ឡេ​ស៊ី​ ថៃ​ និង​វៀតណាម​ ជាដើម​។​