ព័ត៌មាន
លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាវាគ្មិននៅក្នុងសន្និសីទអន្តរជាតិលើកទី១ ស្តីពី សន្តិភាពនិងការអភិវឌ្ឍ
០៧ មីនា ២០១៩
០៧ មីនា ២០១៩
នៅថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាវាគ្មិននៅក្នុងសន្និសីទអន្តរជាតិលើកទី១ ស្តីពី សន្តិភាពនិងការអភិវឌ្ឍ នៅសណ្ឋាគារ Raffles Le Royal។ សន្និសីទនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាពីបញ្ហាប្រឈមក្នុងវិស័យបច្ចេកវិទ្យា ពាណិជ្ជកម្ម បរិយាប័ន្នហិរញ្ញវត្ថុ កិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី ការការពារបរិស្ថាន និងបញ្ហាចីរភាព ជាពិសេសផែនការអភិវឌ្ឍន៍ឆ្នាំ២០៣០។