ព័ត៌មាន
ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការយុទ្ធសាស្ត្រ ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០១៩-២០២៣
១៤ មីនា ២០១៩
១៤ មីនា ២០១៩
នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាបានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការយុទ្ធសាស្ត្រ ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០១៩-២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងជាប្រធាន គ.ស.ហ និងលោក Clive Scott ទីប្រឹក្សាជាន់ខ្ពស់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ។ ពិធីសម្ពោធនេះមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិសរុបប្រមាណ ៤០០នាក់ មកពីក្រសួង-ស្ថាប័ន អង្គការជាតិនិងអន្តរជាតិ ស្ថានទូត គ្រឹះស្ថានធនាគារនិងវិស័យឯកជន។