ព័ត៌មាន
លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ ធនាគា​ជាតិ​នៃ​កម្ពុជា​ បាន​ចូលរួម​សន្និសីទ​រូបិយ​វត្ថុ​ អាស៊ី​ ២០/២០​ នៅ​ប្រទេស​សឹ​ង្ហ​បុរី​
២០ មីនា ២០១៩

កាលពី​ថ្ងៃ​ពុធ​ ១៥​កើត​ ខែ​ផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​.២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០១៩​ លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ ធនាគា​ជាតិ​នៃ​កម្ពុជា​ បាន​ចូលរួម​សន្និសីទ​រូបិយ​វត្ថុ​ អាស៊ី​ ២០/២០​ នៅ​ប្រទេស​សឹ​ង្ហ​បុរី​ ។​ សន្និសីទ​ប្រចាំឆ្នាំ​នេះ​ ជា​វេទិកា​មួយ​ប្រមូលផ្តុំ​ទៅ​ដោយ​អ្នកជំនាញ​ឈានមុខ​នៅ​លើ​ឆាក​អន្តរជាតិ​ ពាក់ព័ន្ធ​នឹង​ការ​ទូទាត់​ សេវា​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ។​ សន្និសីទ​នេះ​រៀបចំ​ឡេ​ី​ង​ក្នុង​គោលបំណង​ ផ្សា​ភ្ជាប់​ទំនាក់ទំនង​ ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ និង​ពិភាក្សា​លើ​កា​វិវឌ្ឍន៍​ចម្បងៗ​នា​ពេល​អនាគត​ អំពី​មុខងារ​រូបិយ​វត្ថុ​នៅ​ក្នុង​តំបន់​អាស៊ី​។​ នៅ​ក្នុង​សន្និសីទ​នេះ​ផង​ដែរ​ លោក​ជំទាវ​ ជា​ សិរី​ បាន​ចូលរួម​ជា​វាគ្មិន​ចែករំលែក​ទស្សនៈ​ និង​បទ​ពិសោធន៍​លើ​ប្រធានបទ​សំខាន់ៗ​ចំនួន​២​គឺ​៖​ "​ ការ​រក្សា​តុល្យភាព​រវាង​ហានិភ័យ​ ជាមួយនឹង​នវានុវត្តន៍​ "​ និង​ "​ ការ​រក្សា​តុល្យភាព​រវាង​ហានិភ័យ​ ជាមួយនឹង​បរិ​យា​ប័ន្ន​"​។​ លោក​ជំទាវ​បាន​រំលេច​ពី​សារៈសំខាន់​ក្នុង​ការ​រៀបចំ​បទ​ប្បញ្ញត្តិ​សម​ស្រប​ក្នុង​ការ​ជំរុញ​នវានុវត្តន៍​ ក៏​ដូច​ជា​គ្រប់គ្រង​ហានិភ័យ​។​ បទ​ប្បញ្ញត្តិ​បេ​ី​ក​ទូលាយ​ប្រតិបត្តិការ​ឆ្លង​ប្រព័ន្ធ​ អត្តសញ្ញាណ​ឌី​ជី​ថ​ល​ និង​ការ​ចែករំលែក​ទិន្នន័យ​ ជា​ផ្នែក​មួយ​គាំទ្រ​ដល់​នវានុវត្តន៍​ និង​ជា​សក្តានុពល​សម្រាប់​ការ​បោះ​ជំ​ហ៊ាន​ទៅ​មុខ​ឆាប់រហ័ស​។​ លោក​ជំទាវ​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ពាក់ព័ន្ធ​ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ សុច្ចរិត​ភាព​ផ្នែក​ហិរញ្ញវត្ថុ​ និង​សហគ្រិនភាព​ ដែល​ជា​គន្លឹះ​ក្នុង​កា​រលេ​ី​ក​កម្ពស់​បរិ​យា​ប័ន្ន​នៅ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​។​